ក្រុមហ៊ុនសន្តិសុខឯកជន SPLS រឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីផ្តល់សេវាសន្តិសុខល្អបំផុតដល់អតិថិជន
ក្រុមហ៊ុនសន្តិសុខឯកជន SPLS ដែលដឹកនាំដោយលោកស្រី អគ្គនាយការ ឃន សុគន្ធា បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្ដល់សេវាសន្តិសុខដ៏ល្អបំផុត និងគ្មានការប្រើប្រាស់សារធាតុញៀន ដល់អតិថិជនទាំងអស់។

ក្នុងនាមជាក្រុមហ៊ុនសន្តិសុខឈានមុខគេមួយនៅកម្ពុជា SPLS យល់ដឹងពីសារៈសំខាន់នៃការផ្ដល់សេវាកម្មដែលមានគុណភាព និងអាចទុកចិត្តបាន។

ដើម្បីធានាបាននូវគុណភាព និងស្តង់ដារខ្ពស់បំផុត SPLS បានអនុវត្តកម្មវិធីធ្វើតេស្តសារធាតុញៀនប្រចាំខែជាប្រចាំ ទៅលើបុគ្គលិក មេតំបន់ និងមន្ត្រីសន្តិសុខគ្រប់ផ្នែក។ ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ SPLS ក្នុងការធានាថា សន្តិសុខទាំងអស់ដែលដាក់ជូនអតិថិជន មានសុខភាពល្អ មានវិន័យខ្ពស់ និងគ្មានការប្រើប្រាស់សារធាតុញៀនឡើយ។

ក្រុមហ៊ុនសន្តិសុខ SPLS ជឿជាក់ថា ការរក្សាស្តង់ដារខ្ពស់ និងការផ្តល់សេវាកម្មដែលមានគុណភាព គឺជាគន្លឹះក្នុងការកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

• អីមែល៖ info@splscambodia.com
• ទូរសព្ទ៖ 077 200 220
• គេហទំព័រ៖ www.splscambodia.com

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។