ព្រឹត្តិការណ៍ប្រណាំងទូក "ង" ខ្នាតអន្តរជាតិ លើកទី៥ នៅខេត្តពោធិ៍សាត់!
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រកាសពីព្រឹត្តិការណ៍ប្រណាំងទូក "ង" ខ្នាតអន្តរជាតិ លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ តាមរយៈគេហទំព័រហ្វេសប៊ុក។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងក្នុងឱកាសដ៏មហានកម្មនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរ និងថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ 

សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ឱ្យបានច្រើនកុះករ!

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។