ឯកឧត្តម ពៅ ប៉ូលីណែល អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានផ្នែកផែនការយុទ្ធសាស្រ្តយុវជនថ្នាក់កណ្តាល និងជាសមាជិកគណៈប្រចាំការ អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា។

ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នៅវិមាន៧មករា គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានប្រារពធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត ក្នុងពិធីបើកសន្និបាតនេះទទួលបានការអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្ដេចកត្តិសង្គហបណ្ឌិត មែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ ពាន់នាក់។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។