នេះជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនជាអាណត្តិបន្តបន្ទាប់គ្នានោះទេ បន្ទាប់ពីលោកបានប្រកួតចាញ់ក្នុងការបោះឆ្នោតឆ្នាំ ២០២០ លោកបានវិលមកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ វិញ។
ពិធីស្បថចូលកាន់តំណែងនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់អាមេរិក មេដឹកនាំអន្តរជាតិ អ្នកការទូត និងមហាជនអាមេរិកាំងរាប់ពាន់នាក់ ខណៈមហាសេដ្ឋីពិភពលោកមួយចំនួនក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ។
ការវិលត្រឡប់មកកាន់តំណែងរបស់លោក ត្រាំ ត្រូវបានអ្នកគាំទ្រចាត់ទុកជាជ័យជម្នះដ៏សំខាន់។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ ក៏ដូចជាសាធារណជនមួយចំនួន នៅតែបន្តតាមដាន និងសម្ដែងក្ដីបារម្ភទាក់ទងនឹងគោលនយោបាយរបស់រដ្ឋបាលថ្មីនេះ។ ពិភពលោកទាំងមូល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការនៃរដ្ឋបាលទីពីររបស់លោក ដូណាល់ ត្រាំ៕
(Source): Reuters