លោកXi Jinping បានតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងការសួរសុខទុក្ខយ៉ាងស្មោះនិងការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំពោះឥស្សរជននៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា ថ្នាក់ដឹកនាំសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស ឥស្សរជនមិនមែនសមាជិកបក្ស និងសមាជិកនៅរណសិរ្សរួបរួមទាំងឡាយ ។
លោក Cai Dafeng ប្រធានគណៈកម្មាធិការមជ្ឈិមបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានតំណាងឱ្យមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនមិនមែនសមាជិកបក្សថ្លែងសុន្ទរកថា ។ លោកបានថ្លែងថា ក្នុងឆ្នាំថ្មី ឥស្សរជននៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា ថ្នាក់ដឹកនាំសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនមិនមែនសមាជិកបក្ស គួរតែប្រកាន់ខ្ជាប់នូវភាពឯកច្ឆន្ទកម្រិតខ្ពស់ជាមួយមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinpingជាប្រមុខស្នូល ផ្តោតសំខាន់ទៅលើការងារចម្បងរបស់បក្សនិងរដ្ឋ លើកសំណើនិងប្រឹក្សាអំពីកិច្ចការរដ្ឋ ដើម្បីរួមគ្នាចារទំព័រថ្មីអំពីកិច្ចកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ៕