អ្នកសារព័ត៌មាន​ជាង​៦៩​នាក់​ចូលរួម​វេទិកា​ស្ដីពី​ការ​គ្រប់គ្រង​ធនធានទឹក​កម្ពុជា
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៦៩នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា៥១ស្ថាប័ន និងមានការគាំទ្រដោយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា” ក្រោមអធិបតីឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៦៩នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា៥១ស្ថាប័ន និងមានការគាំទ្រដោយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា” ក្រោមអធិបតីឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម

នាព្រឹកថ្ងៃសៅរ៍ទី ០១ ខែមីនា ឆ្នាំ២០២៥

 ក្រសួងធនធានទឹក និងឧតុនិយម បានខិតខំប្រឹងប្រែងអនុវត្តនូវ ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ តាមរយៈការអនុវត្តអាទិភាព គន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគី “មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា” ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម បានបន្តការសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយ ទឹក និងធានាដល់សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបានដល់ការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារគ្រប់គ្រង និងដឹកនាំវិស័យធនធានទឹក និងឧតុនិយម ដែលមានតួនាទី និងភារកិច្ចផ្តល់សេវាកម្មទឹក និងជូនដំណឹងស្ដីឧតុនិយមដល់សាធារៈជន និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។