កិច្ចប្រជុំពិគ្រោះយោបល់ទៅលើគម្រោងស្នើសុំដាក់បញ្ចូលវ៉ាក់សាំងជំងឺឆ្កែឆ្កួតលើមនុស្សទៅក្នុងកម្មវិធីប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទៅលើគម្រោងស្នើសុំដាក់បញ្ចូលវ៉ាក់សាំងជំងឺឆ្កែឆ្កួតលើមនុស្សទៅក្នុងកម្មវិធីប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើ៖

-ដាក់បញ្ចូលវ៉ាក់សាំងជំងឺឆ្កែឆ្កួតលើមនុស្សនៅតាមមន្ទីរពេទ្យខេត្តទូទាំងប្រទេសកម្ពុជា 

-គោលដៅឆ្ពោះទៅគ្មានករណីជំងឺឆ្កែឆ្កួតលើមនុស្សនៅឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្រ្តពិភពលោក អាស៊ាន និងផែនការជាតិលុបបំបាត់ជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០៣០។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកអនុប្រធាននាយកដ្ឋាន និងលោក​ លោកស្រី ជាក្រុមការងារពាក់ព័ន្ធ នៃនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល។

Kim Panha
Official Verified Account