ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅ កីឡាករវាយកូនហ្គោលអន្តរជាតិដែលមកចូលរួមការប្រកួតកីឡាវាយកូនហ្គោល Vattanac Legends Championship សម្រេចបន្តការប្រកួតមួយបន្ថែម
ដែលមានរយៈពេលមួយសប្តាហ៍ទៀតសម្រាប់ការប្រកួត Vattanac Legends Championship Legacy Edition បន្ទាប់ពីដំណើរកម្សាន្តទស្សនាប្រសាទអង្គរវត្ត។ នេះគឺជាប្រវត្តិសាស្រ្តមិនធ្លាប់សម្រាប់ការប្រកួតអន្តរជាតិដែលរៀបចំរហូតដល់ចំនួន២ ក្នុងប្រទេសតែមួយ ដែលនេះបង្ហាញថាប្រទេសកម្ពុជាពិតជាមានចំណុចពិសេសទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតពាន Vattanac Legends Championship Legacy Edition នឹងត្រូវរៀបចំបន្ទាប់ពីព្រឹត្តិការណ៍ Vattanac Legends Championship ហើយកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក នឹងត្រូវបន្តការប្រកួតបន្តទៀត ហើយក៏ជាការទន្ទឹងរង់ចាំទស្សនារបស់អ្នកគាំទ្រ ដែលស្រឡាញ់វិស័យវាយកូនហ្គោលនៅកម្ពុជា៕