លោកថ្លែងបែបនេះដោយឆ្លើយតបសំណួររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសជំនួបផ្លូវការនៅទីស្នាក់ការ VOV នាទីក្រុងហាណូយ អំពីស្ថានភាពសារព័ត៌មាន និងការប្រើប្រាស់ AI ។
លោក ហ៊ុង បានបន្តថា VOV ទើបបានសម្រេចចេញសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI ក្នុងការផ្សព្វផ្សាយព័ត៌មានដោយត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យបាននូវសេចក្តីទុកចិត្តរបស់សាធារណជនមកលើវិទ្យុនេះព្រមទាំងធានានូវផលប្រយោជន៍ជាតិវៀតណាមក្នុងបច្ចុប្បន្នកាល និងសម្រាប់ទៅអនាគត។
វិទ្យុសម្លេងវៀតណាមមានបុគ្គលិកជិតពីរពាន់នាក់ ផ្សាយចេញជា១៣ភាសាបរទេស ដែលរួមមានទាំងភាសារខ្មែរផង។
លោក ហ៊ុង បន្ថែមទៀតថា VOV ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានស្ថិតក្រោមការគ្របគ្រងនឹងដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមុនដំបូងគេដែលបានធ្វើសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI នេះ។
វិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ហើយបានផ្តាំផ្ញើទុកឱ្យមេដឹកនាំ និងអ្នកធ្វើការនៅវិទ្យុនេះថា "យើងត្រូវរក្សាឱ្យខានតែបាននូវសម្លេងរបស់បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅគ្រប់កាលៈទេសៈ" ៕