សេអ៊ូល កូរ៉េខាងត្បូង - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដោយលើកឡើងពីការគំរាមកំហែងពីក្រុមប្រឆាំង ដែលលោកចោទថាមានទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ការសម្រេចចិត្តនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងប្រទេស។
ក្រោយការប្រកាសភ្លាមៗ បាតុកម្មបានផ្ទុះឡើងនៅទីក្រុងសេអ៊ូល ជាពិសេសនៅមុខវិមានរដ្ឋសភា ជាកន្លែងដែលប៉ូលីសបានប៉ះទង្គិចជាមួយក្រុមបាតុករ។
លោក Yoon បានអះអាងថា ច្បាប់អាជ្ញាសឹកគឺចាំបាច់ ដើម្បីទប់ស្កាត់ក្រុមប្រឆាំង ដែលលោកចោទថា កំពុងរៀបចំផែនការបំផ្លាញស្ថិរភាពជាតិ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងបានចោទប្រកាន់លោក Yoon ថា កំពុងប្រើប្រាស់លេសនេះ ដើម្បីបង្ក្រាបការរិះគន់ និងរឹតត្បិតសេរីភាព។
ស្ថានការណ៍នៅកូរ៉េខាងត្បូង នៅតែមានភាពតានតឹងខ្លាំង ខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។
(ប្រភព៖ Reuters)