ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ដែលជារដ្ឋលេខាធិកាក្រសួងព័ត៌មាន ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រិក និងស៊ីប ដោយមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។ នេះបើតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងការតែងតាំងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជាឯកអគ្គរាជទូត ក្នុងព្រះរាជក្រឹត្យ ក៏បានបញ្ចប់តំណែងឯកឧត្តម ជ័យ រដ្ឋា ពីតួនាទីជាឯកអគ្គរាជទូតនៃប្រទេសទាំងនេះ ដើម្បីចូលប្រទេសវិញផងដែរ៕