ឱកាសការងាររដ្ឋ! មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ប្រកាសជើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦នាក់
ឱកាសការងាររដ្ឋ! មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ប្រកាសជើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦នាក់
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។ មុខតំណែងដែលក្រសួងជ្រើសរើស រួមមាន៖ អ្នកគ្រប់គ្រងកម្មវិធីបណ្ដុះធុរកិច្ចថ្មី, អ្នកសម្របសម្រួលកម្មវីធីបណ្ដុះធុរកិច្ចថ្មី, សហការីកម្មវិធីបណ្ដុះធុរកិច្ចថ្មី, អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍, បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម និងបុគ្គលិកសម្របសម្រួលកម្មវិធី។

ការប្រកាសជ្រើសរើសនេះ នឹងផុតកំណត់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈគេហទំព័រ https://techostartup.center/caree ។ ក្រសួងបានផ្តល់អាទិភាពខ្ពស់ចំពោះបេក្ខជនដែលដាក់ពាក្យមកដំបូងគេ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។