ការលក់គ្រាប់ពូជស្រូវខាងលើ មិនបានគោរពតាមលក្ខខណ្ឌច្បាប់ ដូចជា ការមានលិខិតអនុញ្ញាតធ្វើអាជីវកម្មពូជដំណាំ, វិញ្ញាបនបត្របញ្ជាក់បញ្ជិកាពូជដំណាំ, វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ, លិខិតអនុញ្ញាតនាំចូលពូជដំណាំ និង ការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះទេ។
ដើម្បីអនុលោមតាមច្បាប់ ម្ចាស់ផេក ឬក្រុមហ៊ុនខាងលើ ត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
1. ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មពូជដំណាំ
2. ចូលរៀនវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងពូជដំណាំ
3. ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បញ្ជិកាប្រភេទពូជដំណាំ
4. ដាក្យពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពប្រភេទពូជ
5. ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញពូជដំណាំ
អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់ម្ចាស់ផេក ឬក្រុមហ៊ុនខាងលើ ឲ្យអនុវត្តតាមច្បាប់ជាធរមាន បើពុំនោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។