វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.) លើកទី២១ ដែលបាន រៀបចំធ្វើ ឡើង នៅ ថ្ងៃ ទី ២១ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបិទបញ្ចប់ ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលមាន ១១ចំណុច។
វេទិកានេះ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌ មានសរុបចំនួន ១៥២រូប មកពី ១០២អង្គភាព
ការលើកយកប្រធានបទខាងលើនេះមកពិភាក្សា និងអនុម័ត ពីព្រោះក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារ តម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅ តែជាកង្វល់ ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។