ភ្នំពេញ៖ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក ត្រូវបានផ្តល់មកឱ្យរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។ ជំនួយសម្រាប់គម្រោងនេះ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យភូមិសាស្រ្តសម្រាប់ជំរុញការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានររបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតស្តីពីការផ្តល់ផ្តល់ជំនួយនេះធ្វើឡើងនៅទីស្តីការក្រសួងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា៕