រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសន្តិសុខ អេស ភី អិល អេស (SPLS Security Co., LTD) កំពុងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់ខ្លួន យ៉ាងសកម្ម សម្រាប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់លោកស្រីអគ្គនាយិកា ឃន សុគន្ធា ការបណ្តុះបណ្តាលប្រចាំសប្តាហ៍ស្តីពី "ជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងក្រុម" ត្រូវបានដាក់ជាអាទិភាព។ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ លោកស្រី ឃន សុគន្ធា បានជំរុញឱ្យមន្ត្រីសន្តិសុខទាំងអស់ បង្កើនការយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ច ល្បាតតាមគោលដៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ឱ្យបានហ្មត់ចត់ ដើម្បីត្រៀមអន្តរាគមន៍ និងទប់ស្កាត់រាល់ហានិភ័យនានា ដែលអាចកើតមានឡើង។
បន្ថែមពីលើនេះ លោកស្រី ក៏បានណែនាំឱ្យមានការត្រួតពិនិត្យវត្តមានរបស់មន្ត្រីសន្តិសុខជាប្រចាំ ពង្រឹងវិន័យក្នុងជួរកងកម្លាំង រៀបចំវេនប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង តាមអង្គភាព និងយកចិត្តទុកដាក់លើការថែរក្សាអនាម័យនៅតាមទីតាំងយាមកាម។
តាមរយៈសកម្មភាពទាំងនេះ SPLS Security Co., LTD បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាសន្តិសុខ និងសុវត្ថិភាព ជូនអតិថិជន ទាំងក្នុងស្ថានការណ៍ធម្មតា និងក្នុងព្រឹត្តិការណ៍សំខាន់ៗ ទាំងឡាយ។