ផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែកចាយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម្ភ នេត្រ ភក្ត្រា បានលើកឡើងថា មុននឹងផ្សព្វផ្សាយព័ត៌មាន រូបភាព និងវីដេអូ សូមបងប្អូនទាំងអស់គ្នា ផ្ទៀងផ្ទាត់ប្រភព និងព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយបន្ត។

ឯកឧត្តម្ភបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺជាការចូលរួមចំណែកក្នុងការធានាបាននូវសុវត្ថិភាពព័ត៌មានដែលយើងកំពុងប្រើប្រាស់ ពីព្រោះបច្ចុប្បន្ននេះព័ត៌មានក្លែងក្លាយកំពុងតែលាយឡំជាមួយព័ត៌មានពិត។

ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ដែលជាអ្នកបង្កើត និងអ្នកប្រើប្រាស់ព័ត៌មាន។ ក្នុងករណីដែលមានការសង្ស័យថា ព័ត៌មាន ឬរូបភាពណាមួយជាព័ត៌មានក្លែងក្លាយ សូមកុំផ្សព្វផ្សាយ និងកុំចែករំលែកបន្ត។ គួរតែបង្អង់បន្តិចដើម្បីពិនិត្យព័ត៌មាននោះឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ជាចុងក្រោយ ឯកឧត្តម្ភបានអំពាវនាវឱ្យយើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។