តាំងពីដើមឆ្នាំនេះមក “អារម្មណ៍សុវត្តិភាពបែបចិន”បាក្លាយជាការពិភាក្សាយ៉ាងច្រើននៅលើ បណ្តាញទំនាក់ទំនងសង្គមនៅក្រៅប្រទេសដែលបានក្លាយជា“នាមប័ណ្ណ”ថ្មីរបស់ប្រទេសចិន។ “អារម្មណ៍សុវត្តិភាពបែបចិន” ដែលជនបរទេសកោតសរសើរ វាគឺជាជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចិន ។ ការរត់ហាត់ប្រាណនិងដើរយកខ្យល់អាកាសនៅពេលយប់គឺគ្មានកង្វល់អ្វីទេ ។ អ្នកអាចចេញទៅញ៉ាំអាហារសម្រន់នៅពេលណាដែលអ្នកចង់ទៅ អ្នកមិនចាំបាច់បារម្ភពីអ្នកណាទៅយកកញ្ចប់អីវ៉ាន់របស់អ្នកដែលដាក់នៅមាត់ទ្វារនោះទេ ។ ល។
ថ្មីៗកន្លងទៅនេះ របាយការណ៍ស្តីពីសន្ទស្សន៍សន្តិសុខសាធារណៈសកល (២០២៥-២០២៦)បាបង្ហាញឱ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយដោយមានពិន្ទុនៃសន្ទស្សន៍សន្តិសុខសាធារណៈខ្ពស់បំផុត។ “សុវត្តិភាព”បានក្លាយជាលក្ខណៈពិសេសក៏លេចធ្លោមួយនៃ “អភិបាលកិច្ចរបស់ប្រទេសចិន”។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិននៅថ្មីៗកន្លងទៅនេះ ក្រោមការជំរុញនៃពីគោលនយោបាយលើកលែងទិដ្ឋាការ ទេសចបរទេសចូលដែនប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ពួកគេបានរីករាយជាមួយ“អារម្មណ៍សុវត្តិភាពបែបចិន”នៅគ្រប់ទីកន្លែង ៕