លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chapoប្រធានាធិបតី Mozambique
រសៀលថ្ងៃទី២១ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Chapoប្រធានាធិបតីMozambiqueដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់សហគមន៍រួមវាសនាចិននិងMozambiqueក្នុងយុគសម័យថ្មី។

លោក Xi Jinping បានគូសបញ្ជាក់ថា មិត្តភាពប្រពៃណីរវាងចិននិង Mozambiqueបានឆ្លងកាត់ប្រវត្តិសាស្រ្តនិងភ្នំនិងសមុទ្រ ។ ចាប់តាំងពីបង្កើតចំណងការទូតមក ប្រទេសទាំងពីរចិននិង Mozambique មានទំនុកចិត្តគ្នានិងជួយគ្នាទៅវិញទោមក បានក្លាយទៅជាគំរូនៃចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសកលខាងត្បូង ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគី Mozambique ដោយចាត់ទុកការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំក្រុងប៉េកាំងនៃវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកនិង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងអាហ្វ្រិកឆ្នាំ២០២៦”ជាឱកាសមួយដើម្បីពួតដៃគ្នាស្វែងរកសុបិននៃការធ្វើទំនើបកម្ម។

ជាការឆ្លើយតប លោកChapo បានថ្លែងថា ប្រទេស Mozambique  យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ប្រកាន់ខ្ជាប់គោលការណ៍ចិនមួយដោយគ្មានលក្ខខណ្ខ គាំទ្រប្រទេសចិនសម្រេចការបង្រួបបង្រួមប្រទេសជាតិ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមសកលធំទាំង៤និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ពិភពលោក ភាគីMozambique  រីករាយរួមគ្នាជាមួយប្រទេសចិនក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីឱ្យពិភលោកកាន់តែល្អប្រសើរ។

បន្ទាប់ពីជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០ក្នុងវិស័យដូចជារួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វេជ្ជសាស្រ្តនិងសុខាលភិបាល និងប្រព័ន្ធសារព័ត៌មានជាដើម ។ ភាគីទាំងពីរបានចេញ«សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍រួមវាសនាចិននិងMozambique ក្នុងយុគសម័យថ្មីរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋMozambique »៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។