(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្តកំពង់ចាម។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងយ៉ាងសមរម្យនៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្នុងគោលបំណងសួរសុខទុក្ខ និងផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។