សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។ សម្រាប់ឆ្នាំនេះ ទិវាពលកម្មអន្តរជាតិត្រូវបានរៀបចំឡើងក្រោមប្រធានបទដ៏មានអត្ថន័យថា «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសិទ្ធិសេរីភាព និងជីវភាពរបស់បងប្អូនកម្មករនិយោជិតទាំងអស់។