តាមការស្ទង់មតិមួយនៃមជ្ឈមណ្ឌលស្រាវជ្រាវ Pew ឱ្យដឹងថា ឥស្សរជននៅលើពិភពលោកដែលមានទស្សនៈវិជ្ជមានចំពោះចិនមានចំនួនច្រើនជាងសហរដ្ឋអាមេរិក ដែលជាលើកទីមួយគិតចាប់ពីឆ្នាំ២០២៣មក ។ ទោះបីក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកក៏មានការផ្លាស់ប្តូរទស្សនៈដែរ ។
តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា តាមការស្ទង់មតិឱ្យដឹងថា ស្របនឹងខណៈពេលដែលរូបភាពរបស់អាមេរិកមានសភាពអាក្រក់ទៅៗ ក្នុងចំណោមប្រទេសចំនួន៣៦ដែលចូលរួមការស្ទង់មតិឆ្នាំនេះ ចំណាប់អារម្មណ៍ល្អចំពោះចិនគឺខ្ពស់ជាងសហរដ្ឋអាមេរិកយ៉ាងច្រើន ។ ប្រទេសទាំងនេះបូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា កាណាដា អូស្ត្រាលី បារាំងនិងអាល្លឺម៉ង់ ។
ក្នុងចំណោមប្រទេសចំនួន២០ដែលមានទិន្នន័យរហូតដល់ឆ្នាំ២០២៣ មានអ្នកផ្តល់បទសម្ភាសន៍ជិតពាក់កណ្តាលមានទស្សនៈវិជ្ជមានចំពោះប្រទេសចិន រីឯអ្នកមានទស្សនៈវិជ្ជមានចំពោះសហរដ្ឋអាមេរិកមានត្រឹមតែ៣៦ភាគរយប៉ុណ្ណោះ ៕