លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី Gao Xiaoli អនុប្រធាននៃតុលាការប្រជាជនកំពូលចិននិងលោក Shahbaz Khan តំណាងអង្គការយូណេស្កូប្រចាំនៅចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពនេះ និងសម្ពោធដំណើរការការចាក់ផ្សាយភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំល្អៗនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំឆមាសទីពីរឆ្នាំ២០២៦ ។
លោកស្រី Jiang Haiqing សមាជិកក្រុមអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបញ្ចេញភាពយន្តល្អៗក្នុងខណៈពេលសំខាន់ៗដូចជា ខួបទី៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមនិងខួបទី១០០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនជាដើម ដើម្បីបង្ហាញពីគុណតម្លៃយុគសម័យនិងស្មារតីចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពួតដៃជាមួយដៃគូគ្រប់មជ្ឈដ្ឋាន បំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាន់តែច្រើននិងកាន់តែធំសម្រាប់ការអភិវឌ្ឍវប្បធម៌សង្គមនិយមនិងការកសាងប្រទេសខ្លាំងក្លាខាងវិស័យវប្បធម៌ ៕