រាត្រីសិល្បៈសោតទស្សន៍អន្តរជាតិនៅសៀងហៃ៖ ការបង្ហាញភាពអស្ចារ្យនៃបច្ចេកវិទ្យា 5G+4K/8K+AI
រាត្រីសិល្បៈសោតទស្សន៍អន្តរជាតិនៅសៀងហៃ៖ ការបង្ហាញភាពអស្ចារ្យនៃបច្ចេកវិទ្យា 5G+4K/8K+AI
ក្នុង​នាម​ជាព្រឹត្តិការណ៍បិទបញ្ចប់នៃ"មហោស្រព​សិល្បៈសោតទស្សន៍អន្តរជាតិ” ព្រឹត្តិការ​ណ៍​"រាត្រី​សិ​ល្បៈ​សោតទស្សន៍អន្តរជាតិ"បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍សៀង​ហៃនៅ​ថ្ងៃទី​១៨​ខែតុលា ដោយ​បាន​ចេញ​ផ្សាយ​សមិទ្ធផល​ផ្នែក​បច្ចេកវិទ្យាសោតទស្សន៍​ទំ​នើប​ៗ​ជាច្រើន​ ។

លោក​Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង​ឃោសនាការ​នៃគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន​និងជាអគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បា​ន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ។

 លោកShen Haixiongបានថ្លែងថា បន្ទាប់​ពី​បាន​បង្កើត​ឡើង​អស់​រយៈពេលជាង​ប្រាំបី​ឆ្នាំមក អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្ស​ន៍​មជ្ឈិម​ចិន​​បានប្រកាន់ខ្ជាប់នូវរចនា​សម្ព័ន្ធ​ជា​យុទ្ធសាស្ត្រ "5G​+​4K/8K​+AI" ដោយពូន​ជ្រំ​កម្លាំង​ផលិតកម្ម​គុណភាព​ថ្មីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង​ជំ​រុញ​ការផ្សព្វផ្សាយដោយ​រួមបញ្ចូលគ្នានូវ​រូបមន្ត​"គំនិត+សិល្បៈ+បច្ចេកវិទ្យា"។ នាពេលអនា​គត​ អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ជា​យុទ្ធ​សា​ស្ត្រ​ជា​មួយ​ទីក្រុងសៀងហៃ ដើម្បី​ជំរុញ​នវានុវត្តន៍វប្បធម៌តាម​រយៈ​នវានុវត្តន៍បច្ចេកវិទ្យា និង​ជំរុញ​ការរៀនសូត្រពី​គ្នាទៅវិញទៅមកតាមរយៈការ​បើក​ទូលាយ​និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ជំរុញ​ភាព​បន្ស៊ី​​គ្នា​រវាង​គំនិតសិល្បៈដ៏ប៉ិនប្រសប់និង​ប្រាជ្ញាខាង​បច្ចេកវិទ្យាទំនើបៗ​៕​

Kim Panha
Official Verified Account